ឯកឧត្ដម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមពិធីសម្ពោធអាគារសិក្សា ២ខ្នង នៅអនុវិទ្យាល័យរហាត់ទឹក ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និង
ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមពិធីសម្ពោធអាគារសិក្សា ២ខ្នង មាន១២បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អមដំណើរមាន ឯកឧត្ដម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពនានាជំវិញខេត្ត ស្រុក បងប្អូនប្រជាពលរដ្ឋ។ ពិធីនេះប្រារព្ធធ្វើនៅអនុវិទ្យាល័យរហាត់ទឹក ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។